កញ្ញាម៉ក់ សុគន្ធស្រីនិច ហៅប្រឹមប្រិយកូនស្រីគ្រូល្ខោន
រាជធានីភ្នំពេញ ៖ អ្នកដែលមានឈាមជ័រសិល្បៈនៅតែជាប់និស្ស័យជាមួយសិល្បៈតពូជពង្ស វង្សត្រកូលដែលអាចនិយាយបានថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។ យ៉ាងណាមិញកញ្ញាម៉ក់ សុគន្ធស្រីនិច ហៅប្រឹមប្រិយ ជាអ្នកកំប្លែងថ្មីក្នុងក្រុមនាយកុយ គឺជាកូនស្រីរបស់លោកគ្រូម៉ក់ ដែលជាគ្រូល្ខោនបាសាក់មានឈ្មោះល្បីតាមរយៈការសម្តែងល្ខោនកាត់ ក។
កញ្ញាប្រិមប្រិយបាន រៀបរាប់ដំណើរជីវិតសិល្បៈរបស់នាងឱ្យ ដឹងថា ដោយសារតែនាងចាប់កំណើតក្នុងត្រកូលអ្នកសិល្បៈល្ខោនបាសាក់ទាំង ឪពុក ទាំងម្តាយពេលដឹងក្តីឡើងឪពុកម្តាយបង្ហាត់បន្ថែមលើនិស្ស័យ ស្រឡាញ់ពីកំណើតធ្វើឱ្យនាងចេះរាំរបាំបុរាណ ចេះសម្តែងល្ខោនបាសាក់ ចេះសម្តែងកំប្លែង និងច្រៀងសម័យ ។

កញ្ញា ម៉ក់ សុគន្ធស្រីនិច ហៅប្រឹមប្រិយ អាយុ២១ឆ្នាំ មានបងប្អូន៦នាក់ ក្នុងនោះស្រី៣នាក់ ចំណែកនាងជាកូនស្រីពៅ ។ ក្រុមគ្រួសារនាងសុទ្ធតែជាអ្នកសិល្បៈទាំងអស់គ្នា ។ នាងចេះសម្តែងល្ខោនបាសាក់តាំងពីអាយុ៧ឆ្នាំ ហើយធ្លាប់ចេញសម្តែងនៅតាមបណ្តាខេត្ត-ក្រុងទូទាំងប្រទេសជាមួយ ឪពុកម្តាយបងប្អូនបន្តរហូតដល់សព្វថ្ងៃ។ ក្រៅពីសម្តែងល្ខោនបាសាក់នាងក៏ចេះច្រៀងសម័យ និងចេះកំប្លែងមានពាក្យពេចន៍វោហាកំប្លុកកំប្លែងគួរឱ្យចង់ សើច។ មិនត្រឹមតែប៉ុណ្ណោះនាងមានទេពកោសល្យសម្តែងល្អរស់រវើក មានទឹកដមសម្លែងពីរោះរណ្តំចិត្ត មានក្បាច់រាំញ័រញាក់កន្ទ្រាក់អារម្មណ៍យ៉ាងល្អ។
កញ្ញាប្រិម ប្រិយនិយាយថា កន្លងមកនាងតែងតែមានកិត្តិយសឡើងច្រៀង និងសម្តែងកំប្លែងនៅលើឆាកប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍នានា គ្រប់ស្ថានីយទាំងអស់។ ជាក់ស្តែងថ្មីៗនេះ នាងឡើងច្រៀងនិងកំប្លែងនៅក្នុងកម្មវិធីតន្ត្រីដួងតារាមាស នៃស្ថានីយទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ។ ជាពិសេសនោះរាល់សប្តាហ៍នាងតែងសម្តែងនៅស្ថានីយទូរទស្សន៍ CTN ជាមួយក្រុមនាយកុយ។
ចំពោះងារកំប្លែង «ប្រិមប្រិយ» នេះនាយកុយជាអ្នកដាក់ឱ្យដោយយល់ថា នាងមានទឹកមុខញញឹមប្រឹមប្រិយជានិច្ចមិនចេះព្រួយចិត្ត ។