Powered by Blogger.

កែវ ស្រី​ណាក់ តួ​ឯក​ក្នុង​រឿង «ម្រេញ​គង្វាល​ឃ្វាល​ស្នេហ៍»

កែវ ស្រី​ណាក់

រាជធានីភ្នំពេញ ៖ កញ្ញា​កែវ ស្រី​ណាក់ ក្នុង​វ័យ​២៣​ឆ្នាំ ដោយ​មាន​និស្ស័យ​ស្រលាញ់​ចូល​ចិត្ត​សិល្បៈ​សំដែង​តាំង​ពី​កុមារ​ភាព​មក​ ​ពេល​បញ្ចប់​​​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​១២ នា​ឆ្នាំ​២០០៣ បាន​សំរេច​ចិត្ត​បណ្តែត​ជីវិត​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​សំដែង​កាយ​ វិការ​ខារ៉ា​អូ​ខេ​ និង​ភាព​យន្ត​​។
រយៈ​​ពេល​៧​ឆ្នាំ​មក​នេះ ទោះ​​បី​​ជា​ពុំ​ទាន់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​​មាន​មោទន​ភាព​ចំពោះទេព​​កោសល្យ​របស់​ខ្លួន​​​យ៉ាង​ខ្លាំង​ដែល​​មាន​ ឱកាស​បាន​ក្លាយ​ជា​តួឯក​ក្នុងរឿង «ម្រេញ​គង្វាល​ឃ្វាល​ស្នេហ៍» ។ កញ្ញា​កែវ ស្រី​ណាក់ រយៈ​ពេល​៧​ឆ្នាំ​មក​នេះ​​ធ្លាប់​​​ចូល​រួម​សំដែង​​កាយ​វិការ​ខារ៉ា​អូខេ​ឱ្យ ​ផលិត​កម្ម​ជា​ច្រើន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ដូច​ជា​ផលិត​កម្ម​រៃមាស តោ​មាស, S.R, S.M និង​ចូល​រួម​សំដែង​​ក្នុង​វីដេ​អូ​ភាគ​ជា​ច្រើន​រឿង​ឱ្យ​ស្ថានីយ​​ទូរទស្សន៍ ​ CTN ដូច​ជា​រឿង ស្នាម​ស្នេហ៍​​សមុទ្រ​រាម រឿង​ចិត្ត​សាវា​ រឿង​ចំណង​​៥​ប្រការ និង​ថត​ឱ្យ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៥ ក្នុង​​រឿង កម្ម​កេង​ប្រវញ្ច​ជា​តួ​ឯក​។

ដោយ​សារ​តែ​​មាន​ទេព ​​កោសល្យ​សំដែង​​ល្អ​ គួប​ផ្សំ​នឹង​កាយ​វិការ​រស់​រវើក​ផង​នោះ ​ធ្វើ​ឱ្យ​ជីវិត​សិល្បៈ​របស់​នាង​មាន​ការ​រីក​ចំរើន​​ជា​បន្ត​បន្ទាប់​។ កញ្ញា​កែវ ស្រី​ណាក់ ​មាន​ស្រុក​កំណើត​​​នៅ​​​ស្រុក​ថ្ម​គោល ខេត្ត​បាត់​ដំបង។ នាង​មាន​បង​ប្អូន​៦​នាក់​ស្រី​ទាំង​អស់​ ​ក្នុង​នោះ​នាង​ជា​កូន​ទី​៥ ។ ស្រីណាក់ មក​រស់នៅ​ភ្នំពេញ តាំង​ពី​ឆ្នាំ​១៩៩៧ ក្នុង​សង្កាត់​កាកាប ខណ្ឌ​ដង្កោ រាជ​ធានី​។ ​តារា​សំដែង​​រូប​នេះ​អះ​អាង​ថា ពេល​នេះ​បេះ​ដូង​​នាង​នៅ​ទំនេរ តែ​មិន​ទាន់​ចង់​មាន​ស្នេហា​ទេ ព្រោះ​​នាង​មិន​ទាន់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ពិភព​​សិល្បៈ ៕

  © Blogger templates Newspaper by Ourblogtemplates.com 2008

Back to TOP